លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធាន​មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម​ ចូលរួម​ចុះ​សួរសុខទុក្ខ​ និងចែកអំណោយ​ជូន​គ្រួសារ​ជួប​ការ​លំបាក

ខេត្តកំពង់ចាម,​ ថ្ងៃអង្គារ៍ ៦រោច ខែមិគសិរ​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩​ លោកស្រី​ ឆាន​ ច័ន្ទធីតា​ ប្រធាន​មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ចខេត្តកំពង់ចាម​ បានចូលរួមចុះសួរសុខទុក្ខ​ និងចែកអំណោយ​ជូនគ្រួសារ​ជួប​ការ​លំបាក​ចំនួន ២គ្រួសារ​ ក្រោមការដឹកនាំដោយលោកជំទាវ​ ញូង​ ចរិយា​ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដេីម្បីសន្តិភាព​ និងអភិវឌ្ឍន៍ខេត្ត​ នៅស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។