មន្ទីរសាធារណ:ការ និងដឹកជញ្ជូន និង​មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា​~​ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ធំ ធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ខេត្តកំពង់​ធំ, ថ្ងៃព្រហស្បតិ៍ ៨រោច ខែ​មិគសិរ ឆ្នាំ​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រោមការរៀបចំ​របស់​ក្រសួង​សាធារណ:ការ និងដឹកជញ្ជូន ដោយមានការសម្របសម្រួលរបស់មន្ទីរសាធារណ:ការ និងដឹកជញ្ជូន និង​មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា​~​ព្រឹទ្ធសភា និងអធិការកិច្ច បានធ្វើការផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈអភិបាលខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ លោកអភិបាលរងក្រុងស្ទឹងសែន និង​ប្រជាពលរដ្ឋ។