លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ ២១/១២/២០១៩ 639 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ខមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចនៅរសៀលថ្ងៃសៅរ៍ ១០រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៩ នេះ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត វូ គឹមប៉ោរ ដែលបានទទួលមរណៈភាពកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ក្នុងជន្មាយុ ៨៨ឆ្នាំ ដោយជរាពាធ។ ឆ្លៀតក្នុងឱកាសនោះផងដែរ លោកជំទាវក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញានក្ខន្ធរបស់លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត វូ គឹមប៉ោរ ឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សពត្រូវបានតម្កល់ទុក្ខធ្វើបុណ្យតាមបែបប្រពៃណីសាសនា នៅគេហដ្ឋានលេខ២៩ ផ្លូវ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕