ឯកឧត្តម ឆេង សារឿន ដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលើការងារដែលសម្រេចបាននាពេលកន្លងមក និងទិសដៅអនុវត្តការងារបន្តរបស់នាយកដ្ឋានអធិការកិច្ចទី៣ ២៥/១២/២០១៩25/12/2019 1911 កិច្ចប្រជុំ, ឯកឧត្តម ឆេង សារឿន ទីស្តីការក្រសួង, ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ឆេង សារឿន រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលើការងារដែលសម្រេចបាននាពេលកន្លងមក និងទិសដៅអនុវត្តការងារបន្តរបស់នាយកដ្ឋានអធិការកិច្ចទី៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម នួន ណុំ អនុរដ្ឋលេខាធិការ ឯកឧត្តម ឈួរ រស្មីឬទ្ធិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានអធិការកិច្ច ឯកឧត្តម ឡុក ស៊ីណា អគ្គនាយករង ឯកឧត្តម តុង វណ្ណៈ ប្រធាននាយកដ្ឋានអធិការកិច្ចទី៣ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃនាយកដ្ឋានអធិការកិច្ចទី៣ ។