លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញសួរសុកទុក្ខ លោកស្រី ដួង ពិសី ២៨/១២/២០១៩ 756 ការងារសង្គម, សួរសុខទុក្ខ, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញសួរសុខទុក្ខ លោកស្រី ដួង ពិសី អាយុ ៦១ឆ្នាំ ដែលមានជម្ងឺបេះដូង ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង នារសៀលថ្ងៃសរ៍ ៣កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១៩ ។ ជានិច្ចកាល លោកជំទាវតែងតែចុះសួរសុខទុក្ខដល់ប្រជាពលរដ្ឋនៅមូលដ្ឋានខេត្តស្វាយរៀងជាក់ស្តែង និងបានជូនពរឲ្យលោកស្រី ដួង ពិសី មានសុខភាពល្អជាធម្មតាវិញ។