លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ក្រោមដំបូលសុខសន្តិភាព ប្រជាពលរដ្ឋមានសិទ្ធគ្រប់យ៉ាងក្នុងការប្រកបរបរចិញ្ចឹមជីវិត ៣០/១២/២០១៩ 628 កំពង់ចាម លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានមើលឃើញពីការអភិវឌ្ឍន៍ខេត្តកំពង់ចាម អំឡុងពេលលោកជំទាវអញ្ជើញដើរហាត់ប្រាណនៅសួនច្បារតាមបណ្តោយដងទន្លេខេត្តកំពង់ចាម នារសៀលថ្ងៃអាទិត្យ ៤កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ។ បច្ចុប្បន្នកម្ពុជាមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍន៍គ្រប់បែបយ៉ាង ក្នុងនោះខេត្តកំពង់ចាមក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋធ្វើដំណើរទៅវិញទៅមក បានគ្រប់ទីកន្លែង និងអាចឲ្យប្រជាពលរដ្ឋប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងងាយស្រួល ដោយសាតែមានហេដ្ឋារចនាសម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន ខ្វាត់ខ្វែង ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។ ជានិច្ចកាល លោកជំទាវបានបង្ហាញពីមនោសញ្ជេតនារីករាយចំពោះប្រជាពលរដ្ឋខ្មែរទូទៅដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ និងបានសំណេះសំណាលជាមួយអាជីវករ មន្រ្តីរាជការចូលនិវត្តន៍ ប្រជាពលរដ្ឋ ដែលបានហាត់ប្រាណ និងធ្វើដំណើរតាមសួនច្បារនេះផងដែរ៕