លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបត្ថម្ភជួយអ្នករងគ្រោះបាក់អាគារ នៅខេត្តកែប… ០៣/០១/២០២០03/01/2020 977 ការងារសង្គម, កែប, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចាត់ឲ្យលោក ណុប មណ្ឌល ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកែប នាំយកថវិកាឧបត្ថម្ភរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ចុះសួរសុខទុក្ខអ្នករងគ្រោះពីការបាករលំអគារកម្ពស់ ៧ជាន់ ស្ថិតនៅក្បែរវត្តសមាធិ ក្នុងក្រុងកែប ខេត្តកែប ដែលបាននឹងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកែប នៅរាត្រីថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែមករា ឆ្នាំ ២០២០។