លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតី​ក្នុង​ពិធី​ប្រជុំ​គណៈអចិន្ត្រៃយ៍របស់សមាគមនារី និង​គណៈចលនាស្រ្តី

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីប្រជុំគណៈអចិន្ត្រៃយ៍របស់សមាគមនារី និងគណៈចលនាស្រ្តី នៅរាជធានីភ្នំពេញ នារសៀលថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមករា ឆ្នាំ ២០២០។

កិច្ចប្រជុំនាថ្ងៃនេះមានរបៀបវារៈចំនួនបី ទី១. ស្តីពីវឌ្ឍនៈភាពរបស់សមាគមនារី និងគណៈចលនាស្រ្តី ទី២.ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់សមាគមនារី និងគណៈចលនាស្រ្តី ទី៣. ពិភាក្សាការងារ និងកំណត់កាលបរិច្ឆេទត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលរបស់សមាគមនារី និងគណៈចលនាស្ត្រីដែលទទួលបាននៅឆ្នាំ២០១៩។