លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយកុមារកំព្រានិងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង​អធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយកុមារកំព្រា និងម៉ែដោះ នៅមណ្ឌលកុមារកំព្រាខេត្តព្រះសីហនុ នាព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០។

ជានិច្ចកាលលោកជំទាវតែងតែមានមនោសញ្ចេតនាចំពោះបងប្អូនខ្មែរ ដោយក្តីអាណិត ស្រឡាញ់ មិនប្រកាន់វណ្ណៈ ហើយ​ថ្ងៃនេះលោកជំទាវក៏បានឆ្លៀតឱកាសមកជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាទីបំផុត ។

ជាទីបញ្ចប់លោកជំទាវក៏បានផ្តល់ថវិកា នុំប័ង និងទឹកដោះគោមួយចំនួនសម្រាប់ជាអាហារសម្រន់ដល់កុមារ និងម៉ែដោះ ដែលបាននឹងកំពុងស្នាក់នៅក្នុងមណ្ឌលនោះផងដែរ៕