លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំប្រតិភូចូលរួមបុណ្យសពមួយគ្រួសារ ៤នាក់ ដែលបានស្លាប់ក្នុងឧបទ្ទវហេតុបាក់រលំអគារនៅខេត្តកែប ០៦/០១/២០២០ 839 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អ្នកតំណាងរាស្រ្តមណ្ឌស្វាយរៀង បានដឹកនាំគណៈប្រតិភូចូលរួមរំលែកទុក្ខ និងចូលរួមបុណ្យសពកម្មករសំណង់ដែលរងគ្រោះក្នុងឧប្បទ្ទវហេតុបាក់អគារខេត្តកែប កាលពីថ្ងៃទី ៣ ខែ មករា ឆ្នាំ ២០២០។ ក្នុងនោះមានមនុស្ស ចំនួន ៤នាក់ បានស្លាប់ និងរបួស ៣នាក់ ដែលអ្នកទាំង ៧នាក់នោះគឺជាគ្រួសារតែមួយ មានទីលំនៅស្ថិតនៅក្នុងភូមិចំការកោះ ឃុំសម្បត្តមានជ័យ ស្រុករមាសហែក ។ លោកជំទាវក៏បានខ្ញុំពាំនាំនូវការរំលែកទុក្ខពីសំណាក់សម្តេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់ក្រុមគ្រួសារដែលបានបាត់បង់សមាជិកជាទីស្រឡាញ់ និងបានបង្ហាញអំពីវត្តមានរបស់សម្តេចក្នុងការនៅកៀកជាមួយប្រជាពលរដ្ឋនិងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋគ្រប់ពេលវេលា។ លោកជំទាវក៏បានបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់អ្នកដែលបានស្លាប់បាត់បង់ជីវិតនាពេលនេះឆាប់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ក្នុងឱកាសនោះផងដែរ លោកជំទាវបាននាំយកថវិកាចូលបុណ្យសព ដែលក្នុងនោះមានថវិការបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថវិកាចូលបុណ្យតាមរយៈលោកជំទាវ និងប្រតិភូអមដំណើរប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចាត់ចែងក្នុងកម្មវិធីបុណ្យផងដែរ។