ពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង៣,០០០ម៉ែត្រ នៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ

ខេត្តតាកែវ,​ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ លោក មុំ សៀន អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តតាកែវ អញ្ជើញចូលរួមជាក្នុងពិធីបើកការដ្ឋានផ្លូវក្រាលកៅស៊ូ១ខ្សែ ប្រវែង៣,០០០ម៉ែត្រ នៅភូមិប៊ិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ។