មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ ធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលាឃុំចុងដូង ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ ១៤/០១/២០២០ 848 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃអង្គារ៍ ៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត ដោយមានកិច្ចសហការពីមន្ទីរសាធារណការ និងដឹកជញ្ជូន និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក នៅសាលាឃុំចុងដូង ស្ថិតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលមានការអញ្ជើញចូលរួមពី លោកជំទប់ទី១ ឃុំចុងដូង សមាជិកក្រុមប្រឹក្សាឃុំ នាយរងប៉ុស្ដិ៍ និងមន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំចុងដូង លោកប្រធានភូមិ អនុភូមិ ប្រជាការពារភូមិ និងប្រជាពលរដ្ឋ ចូលរួមសរុបចំនួន៦៧នាក់ ស្រី ០៧នាក់។