ឯកឧត្តម ម៉ែន វណ្ណនី ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ស្ពឺ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅក្នុងឃុំតាំងសំរោង ១៦/០១/២០២០19/01/2020 876 កំពង់ស្ពឺ, កិច្ចប្រជុំ ខេត្តកំពង់ស្ពឺ, ថ្ងៃព្រហស្បតិ៍ ០៧រោជ ខែបុស្ស ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនិងថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី ការរៀបចំផែនការប្រើប្រាស់ដីធ្លីនៅក្នុងឃុំតាំងសំរោង ឃុំតាំងស្យា និងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វុី សំណាង អភិបាល នៃគណៈអភិបាលខេត្ត នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ៕