លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរជាកិត្តិយស សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា នៅឃុំតាសួស ២៤/០១/២០២០ 889 លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអមដំណើរជាកិត្តិយស សម្តេចអគ្គមហាពញ្ញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សា ១ខ្នង ដែលជាអំណោយសប្បុរសជនជប៉ុន តាមរយៈ ក្រុមហ៊ុន ដាយសូ ដែលមានទីតាំងនៅសាលាបឋមសិក្សាតាសួស ស្ថិតនៅក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង ថ្ងៃសុក្រ ១៥រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៤៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២០។