មន្ទីរ ទ.រ.ព.អ​ ខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរស្រុកកោះធំ រៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិទ្យាល័យ​ ហ៊ុន​ សែន

ខេត្តកណ្តាល, ថ្ងៃពុធ ១៣រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស៍ក​ ព.ស​២៥៦៣​ ត្រូវនឹងថ្ងៃទី​២២​ ខែ​មករា​ ឆ្នាំ២០២០
មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច​ ខេត្តកណ្តាល​ សហការជាមួយអាជ្ញាធរស្រុកកោះធំ បានរៀបចំផ្សព្វផ្សាយច្បាប់ ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិទ្យាល័យ​ ហ៊ុន​ សែន​ កំពង់កុង​ ស្ថិតក្នុងឃុំកំពង់កុង ស្រុកកោះធំ ក្រោមអធីបតីភាព​ លោក​ គា​ ប៊ុនថន​ ប្រធានមន្ទីរ​ និងលោក​ មាន​ ដាវីន​ អភិបាលរងស្រុក​ ដោយបានផ្សព្វផ្សាយជូនដល់មេឃុំ​ មេភូមិ​ បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្សសរុបចំនួន​ ៤៤៩នាក់​ ស្ត្រី​២១៧​នាក់។