លោក​ ឯម​ រតនះ​ ប្រធានមន្ទីរ​ ទ.រ.ព.អ ខេត្តតាកែវ​ អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ​ និងចែកគ្រឿងឧបភោកបរិភោគ ជូនជនពិការ ចាស់ជរា ស្ថិតក្នុងឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី

ខេត្តតាកែវ,​ ព្រឹកថ្ងៃទី២៦ ខែ​មករា ឆ្នាំ២០២០ លោក​ ឯម​ រតនះ​ ប្រធានមន្ទីរ​ទំនាក់ទំនងជាមួយរដ្ឋសភា​-ព្រឹទ្ធសភា​ និង​អធិការកិច្ច ខេត្តតាកែវ​ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ​ និងចែកគ្រឿងឧបភោកបរិភោគ ជូនជនពិការ ចាស់ជរា ស្ថិតក្នុងឃុំពន្លៃ ឃុំបាស្រែ និងឃុំព្រៃផ្គាំ ស្រុកអង្គរបូរី ចំនួន ៧៩០គ្រួសារ ក្រោមអធិបតីភាព​ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការកងទ័ពជើងគោក ។ ក្នុងឱកាសនោះដែរ ជនពិការ ១០នាក់ ក៏ទទួលបាន រទះរុញម្នាក់មួយគ្រឿងៗ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងថវិកាមួយចំនួន។