លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សូមគោរពជូនពរ និងអបអរសាទរ ជូនចំពោះសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន

(ភ្នំពេញ)៖ ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លាដែលលោកជំទាវ សៅ ទី ហេងសំរិន ត្រូវបានព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានផ្តល់គោរមងារជា «សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន», លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ព្រមទាំងមន្រ្តីក្រោមឱវាទទាំងអស់ សូមគោរពជូនពរ និងអបអរសាទរយ៉ាងស្មោះអស់ពីដួងចិត្ត ជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន។

យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់ទេវតា និងវត្ថុស័ក្តិសិទ្ធិលើលោក សូមប្រសិទ្ធពរជ័យដល់ សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ឈ្នះអស់មារសត្រូវគ្រប់ទិសទី។

សូមទេវតាតាមជួយបីថែរក្សា សម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន និង សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងកូនចៅ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ និង ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕