ការផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ

ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ៦កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ធំ និងលេខាធិការដ្ឋាន នៃ​អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន នៅវិទ្យាល័យ ហ៊ុន សែន ក្រវ៉ា ស្ថិតនៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមាន​អញ្ជើញចូលរួម​ពី​លោកអភិបាលរង​ស្រុក​បារាយណ៍ លោកអធិការរងស្រុកបារាយណ៍ លោកមេបញ្ជាការកងរាជអាវុធហត្ថស្រុកបារាយណ៍ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ លោកជំទប់ឃុំ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុបចំនួន ១,៦៩៥នាក់ ស្រី ៩៥៥នាក់ ។