ពិធីប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងព្រៃវែង ០៤/០២/២០២០04/02/2020 1147 ផ្សព្វផ្សាយច្បាប់, ព្រៃវែង ខេត្តព្រៃវែង, នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានរៀបចំពិធីប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំមន្ទីរ ដើម្បីផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សក្នុងក្រុងព្រៃវែង ដោយមានអ្នកចូលរួមសរុប ៣៥០នាក់ ក្រោមអធិបតីភាពលោក ផាត សុភិច ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តព្រៃវែង។