មាឃបូជាឆ្នាំនេះ ប្រារព្វធ្វើឡើង នៅភ្នំព្រះរាជទ្រព្យ (ភ្នំឥដ្ឋរឹស្ស ឬភ្នំឧត្តុង្គ ) ក្រោមអធិបតីភាពលោកជំទាវ ម៉ែន សំអន ០៨/០២/២០២០23/04/2020 890 ប្រពៃណី-សាសនា, លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ភ្នំពេញៈ ជារៀរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រារព្វពិធីបុណ្យបែបព្រះពុទ្ធសាសនាមិនដែលអាក់ខានឡើយ ។ ដោយឡែកសំរាប់ឆ្នាំនេះ បុណ្យមាឃបូជា បានធ្វើឡើងនៅក្នុងបរិវេណព្រះមហាសក្យមុនីចេតីយ៍ ភ្នំព្រះរាជទ្រព្យ ឬភ្នំឥដ្ឋរឹស្ស ( ភ្នំឧត្តុង្គ ) ស្រុកពញ្ញាឮ ខេត្តកណ្តាល ដូចជារៀងរាល់ឆ្នាំកន្លងទៅនោះដែរ ។ បុណ្យមាឃបូជាឆ្នាំនេះ បានធ្វើឡើងចំថ្ងៃសៅរ៍ ១៥កើត ខែមាឃ ត្រូវនឹងឆ្នាំកុរ ឯកស័ក ពសគរាជ ២៥៦៣ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២០ ។ លោកជំទាវកត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជាកិត្តិយស ឲ្យចូលរួមជាមួយព្រះសង្ឃ ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ នៅក្នុងថ្ងៃដ៏វិសេសវិសាលនេះ ។ បើតាមឯកសារពុទ្ធប្រវត្តិបានឲ្យដឹងថាៈ បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅ ក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ មានឈ្មោះជាភាសាបាលីថា “ឱវាទបាដិមោក្ខ” ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមក សិក្សាឲ្យ យល់ដឹង និងអនុវត្ត ។ ឯកសារប្រវត្តិដដែលនេះបានឲ្យដឹងទៀតថាៈ នេះគោលបំណងរបស់ព្រះពុទ្ធសាសនា ឬក៏ដូចជា គោលបំណងរបស់ ពុទ្ធសាសនិកម្នាក់ៗ គឺ សែ្វងរកនិព្វានដែលប្រែថា សភាវប្រាសចាក ទុក្ខមិនមាន សេចក្តីទុក្ខ មិនមានបញ្អា នៅក្នុងដួងចិត្តរបស់ខ្លួន ពាក្យនិព្វាននេះ មានន័យស្មើនិង ពាក្យថា “សន្តិ “ដែលប្រែថា” សេចក្តីស្ងប់ ” ។ គោលដៅ សន្តិភាព ប្ញនិញ្វន មិនមែនកើតឡើងដោយការសុំបន់ស្រន់បួងសួងទេ ហើយក៏មិនអាចកើតឡើងដោយសារផ្តល់ ឬប្រទានឲ្យដោយចិត្តស្រឡាញ់ មេត្តារបស់អាទិទេព ឬព្រះជាម្ចាស់ អង្គណាមួយឡើយ ។ សន្តិភាពនេះ កើតដោយសារការសន្សំ របស់សកម្មភាព៣យ៉ាងគឺ: ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទ មិនឲ្យកើតក្នុងជីវិតរស់នៅទាំងផ្លូវកាយនិងផ្លូវសម្តី។ ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យ ស្ថិតសេ្ថរគង់វង្សក្នុង ជីវិតរស់នៅប្រចាំថៃ្ង ទាំងអំពើល្អខាងផ្លូវកាយនិងផ្លូវសម្តី។ ពង្រឺងចិត្តដែលជាមូលដ្ឋាននៃអំពើ ដោយកម្ចាត់កិលេស ឬមេរោគដែលតោង ចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅ។ បើតាមការឲ្យដឹងពីគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ បញ្ជាក់ថា មាឃបូជា ឆ្នាំនេះ មានព្រះសង្ឃចំនួនជាង៣០០អង្គ និងដូនជី តាជី ជាង២០០នាក់ ដើម្បីទទួលបាននូវការបំពេញកុសលពីប្រាជាពុទ្ធបរិស័ទមកពីគ្រប់ទឹសទី ទាំងក្នុងប្រទេស និងក្រៅប្រទេស ស្របពេលដែលប្រជាជនដែលជាអ្នកកាន់ព្រះពុទ្ធសាសនានៅលើសកលលោក ប្រាក្នុងថ្ងៃតែមួយដូចគ្នា ។ សូមបញ្ជាក់ថាៈ នៅកនុងឱកាសនៃពិធីបុណ្យនេះ ឯកឧត្តម ជួន កុល និងលោកជំទាវ ម៉ីទិដ្ឋា អគ្គនាយក្រុមហ៊នម៉ែន សារុន មានសទ្ធាជ្រះថ្លាចូលរួមឧបត្ថម្ភមីយើង៤០០កេះ ខណៈដែលសប្បុរសជនជាច្រើនរូបទៀត បានមគ្គផលតាមទឹកចិត្តសទ្ធាជ្រះថ្លារៀងៗខ្លួមនដើម្បីតំកល់ទុកក្នុងព្រះពុទ្ធសាសនា ។