លោក​ វេត វិសេសបញ្ញា ប្រធាន​មន្ទីរ ទ.រ.ព.អ​ ខេត្តពោធិ៍សាត់ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ” ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ “រវាងគណៈកម្មការទី៦ នៃរដ្ឋសភា​

ខេត្តពោធិ៍សាត់, ថ្ងៃពុធ ១២កេីត​ ខែមាឃ​ ឆ្នាំ​កុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹង​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ លោក​ វេត វិសេសបញ្ញា ប្រធាន​មន្ទីរ ទ.រ.ព.អ​ ខេត្តពោធិ៍សាត់ ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាស្តីពី ” ការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ ” រវាងគណៈកម្មការទី៦ នៃរដ្ឋសភា​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម​កត្តិ​នីតិកោសល​បណ្ឌិត​ ប៉ែន​ បញ្ញា​ ជាប្រធានគណៈកម្មការនីតិកម្ម និង​យុត្តិធម៌​នៃរដ្ឋសភា​ និង​ឯកឧត្ដម​បណ្ឌិត​ ម៉ៅ​ ធនិន​ អភិបាល​នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត លោកព្រះរាជអាជ្ញាសាលាដំបូងខេត្ត ចៅក្រម លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំង៣ ក្នុងខេត្ត។