មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ស្ថិតនៅសង្កាត់ស្រយ៉ូវ ០៦/០២/២០២០17/02/2020 609 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិកាកិច្ច ខេត្តកំពង់ធំ បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន ស្ថិតនៅភូមិពុកយុគ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួមពី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ចូលរួមសរុបចំនួន ១,៣៨៧នាក់ ស្រី៧៧៦នាក់ ។