ក្រុមការងារមន្ទីរ ទ.រ.ព.អ ខេត្ត​កំពង់ស្ពឺ ចូលរួមប្រជុំពិភាក្សាលើករណីរបស់ប្រជាពលរដ្ឋស្នើសុំចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់

ខេត្ត​កំពង់ស្ពឺ, ថ្ងៃសុក្រ ១៤កើត ឆ្នាំកុរ ឯកស័ក​ ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្ទីរ​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកំពង់ស្ពឺ ដឹកនាំដោយឯកឧត្តម ម៉ែន វណ្ណនី ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរ បានចូលរួម​ប្រជុំ​ពិភាក្សា​លើករណីរបស់ប្រជាពលរដ្ឋ ស្នើសុំឯកឧត្តមអភិបាលខេត្ត ជួយអន្តរាគមន៍ឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និង​សុរិយោដី​ខេត្ត ជួយចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនគាត់ ស្ថិតនៅភូមិស្លា ឃុំវល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ៕