មន្ទីរ ទ.រ.ព.អ ខេត្តស្ទឹងត្រែង ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឃុំស្រែក្រសាំង ១២/០២/២០២០18/02/2020 661 ផ្សព្វផ្សាយច្បាប់, ស្ទឹងត្រែង ខេត្តស្ទឹងត្រែង, ថ្ងៃអង្គារ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តស្ទឹងត្រែង សហការជាមួយអាជ្ញាធរខេត្ត ដឹកនាំដោយលោក បួរ វិរុទ្ធ អនុប្រធានមន្ទីរ ចុះផ្សព្វផ្សាយច្បាប់ ចរាចរណ៍ផ្លូវគោក ជូនប្រជាពលរដ្ឋ និងសិស្សានុសិស្សនៅឃុំស្រែក្រសាំង ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដោយមានអ្នកចូលរួមសរុប១២៦ ស្រី ៧៥នាក់។