មន្ទីរ ទ.រ.ព.អ ខេត្តតាកែវ សហការជាមួយអាជ្ញាធរស្រុក ចុះផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ សុខ អាន សន្លុង ១៣/០២/២០២០18/02/2020 1046 តាកែវ, ផ្សព្វផ្សាយច្បាប់ ខេត្តតាកែវ, ថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តតាកែវ ដឹកនាំដោយ លោក មុំ សៀន អនុប្រធានមន្ទីរ សហការជាមួយអាជ្ញាធរស្រុក ចុះផ្សព្វផ្សាយច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន ជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ សុខ អាន សន្លុង ស្រុកទ្រាំង ខេត្តតាកែវ មានអ្នកចូលរួមសរុប ២៣៦នាក់ ស្រី១៣៣នាក់។