មន្ទីរ ទ.រ.ព.អ ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យផ្គាំ

ខេត្តបន្ទាយមានជ័យ,​ ថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅបរិវេណវិទ្យាល័យផ្គាំ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តបន្ទាយមានជ័យ បានរៀបចំពិធីផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្សនៅវិទ្យាល័យផ្គាំ ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោក ឯម នី អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត និងមន្ត្រីក្រោមឱវាទ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងសិស្សានុសិស្សជាច្រើននាក់។