មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម​ រៀបចំផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ

ខេត្តកំពង់ចាម,​ ព្រឹកថ្ងៃអង្គារ ៣កេីត ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥​ ខែកុម្ភៈ​ ឆ្នាំ២០២០​ មន្ទីរទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ចាម​ បានរៀបចំផ្សព្វផ្សាយច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នៅវិទ្យាល័យសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មានជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលមានការអញ្ជេីញចូលរួមពីលោកអភិបាលនៃគណៈអភិបាលស្រុកជេីងព្រៃ​ លោកអធិការនគរបាលស្រុក​ លោកមេឃុំ​ លោកមេប៉ុស្តិ៍​ មន្រ្តីរាជការ​ និងសិស្សានុសិស្សចូលរួមសរុបចំនួន ៣៤៧នាក់ ស្រី ១៨៧នាក់។