មន្ទីរ ទ.រ.ព.អ ខេត្តព្រៃវែង ចុះប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក, ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និង​អំពើ​ល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំអ្នកលឿង

ខេត្តព្រៃវែង,​ ថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក, ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និង​អំពើ​ល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំអ្នកលឿង ស្រុកពាមរក៍ ដែលសមាសភាពអញ្ជើញចូលរួម លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកមេភូមិ លោកអនុភូមិ តំណាងប្រជាពលរដ្ឋ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្សនៃសាលាបឋមសិក្សា និងសាលាអនុវិទ្យាល័យ ស្ទឹងស្លូត ដោយ​មានអ្នកចូលរួមសរុបចំនួន ៤៥០ នាក់ ។