លោក សឹង សុខុម​ ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តស្វាយរៀង ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត ផែនការសកម្មភាព ស្តីពី ការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពី ចរាចរណ៍ផ្លូវគោក

ខេត្តស្វាយរៀង,​ ថ្ងៃទី២៦ ខែកុម្ភ: ឆ្នាំ២០២០ លោក សឹង សុខុម​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​និងអធិការកិច្ច ខេត្តស្វាយរៀង ចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការចាត់តាំងអនុវត្ត ផែនការសកម្មភាព ស្តីពី ការរឹតបន្តឹងអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ឆ្នាំ២០២០ នៅសាលប្រជុំសាលាខេត្តស្វាយរៀង​ ក្រោមអធិបតីភាពឯកឧត្តម​ ម៉ែន វិបុល អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចណ៍ផ្លូវគោកខេត្ត។