មន្ទីរ ទ.រ.ព.អ ខេត្តព្រៃវែង ចុះប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ២៧/០២/២០២០27/02/2020 659 ផ្សព្វផ្សាយច្បាប់, ព្រៃវែង ខេត្តព្រៃវែង, ថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានចុះប្រជុំផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ដែលសមាសភាពអញ្ជើញចូលរួមមាន លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកមេភូមិ លោកអនុភូមិ តំណាងប្រជាពលរដ្ឋ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាអនុវិទ្យាល័យ អ្នកលឿង មានអ្នកចូលរួមសរុបចំនួន ៣៥០ នាក់ ។