នាយកដ្ឋានអប់រំ ផ្សព្វផ្សាយ​ច្បាប់​បាន​ផ្សព្វផ្សាយ​ច្បាប់ស្ដីពី កិច្ចការពារ​បរិស្ថាន និង​ការគ្រប់គ្រង​ធនធាន​ធម្មជាតិ ក្នុងស្រុកទឹកឈូ

ខេត្តកំពត,​ ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃ​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានផ្សព្វផ្សាយច្បាប់ស្ដីពី កិច្ចការពារបរិស្ថាន និងការគ្រប់គ្រង​ធនធាន​ធម្មជាតិ ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងស្រុកទឹកឈូ ខេត្តកំពត សរុបចំនួន ៣៦៥ នាក់/ស្ត្រី ១៤៨ នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្ដម សេង សិរីបុត្រ អភិបាលរង នៃគណៈអភិបាលខេត្តកំពត។