នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរ​ខេត្ត​កំពត បានផ្សព្វផ្សាយច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន

ខេត្តកំពត, ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានអប់រំ ផ្សព្វផ្សាយច្បាប់ នៃ​ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រួមសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអាជ្ញាធរ​ខេត្ត​កំពត បានផ្សព្វផ្សាយច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន ជូនដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្នុងក្រុងកំពត ខេត្តកំពត សរុបចំនួន ៣៤៨ នាក់/ស្ត្រី ១៣៦ នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ព្រមទាំងមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផង​ដែរ។