មន្ទីរ ទ.រ.ព.អ ខេត្តស្វាយរៀង បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក​ នៅវិទ្យាល័យមិត្តភាពកម្ពុជា-វៀតណាមព្រះពន្លា

ខេត្តស្វាយរៀង,​ ថ្ងៃចន្ទ​ ៩កេីត​ ខែផល្គុន​ ឆ្នាំកុរ​ ឯកស័ក​ ព.ស​ ២៥៦៣​ ត្រូវនឹងថ្ងៃទី០២​ ខែមីនា ឆ្នាំ២០២០​ លោក សឹង សុខុម​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៏ផ្លូវគោក​ នៅវិទ្យាល័យមិត្តភាពកម្ពុជា-វៀតណាមព្រះពន្លា​ ស្ថិតនៅឃុំពន្លា ស្រុកកំពង់រោទិ៍ ដោយមានសហការជាមួយមន្ទីរសាធារណ:ការ​ និងដឹកជញ្ជូនខេត្ត លោកអធិការស្រុក ក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ លោកនាយក នាយករងវិទ្យាល័យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៣៤៧នាក់ ស្រី ១៥៤នាក់។