លោក អ៊ិន ម៉េងថា អនុប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងស្ថិតនៅភូមិស្វាយរក័្ស ឃុំសូរសែន្យ​ និងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តទួលច័ន្ទ

ខេត្តកំពង់ចាម,​ ថ្ងៃច័ន្ទ ៩កេីត ខែផល្គុន​ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០២​ ខែមីនា ឆ្នាំ២០២០​ លោក អ៊ិន ម៉េងថា អនុប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ចាម បានចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវបេតុងប្រវែង ៥.០០០ម៉ែត្រ​ ស្ថិតនៅភូមិស្វាយរក័្ស ឃុំសូរសែន្យ​ និងបុណ្យឆ្លងសមិទ្ធផលនានាក្នុងវត្តទួលច័ន្ទ (ហៅវត្តស្វាយរ័ក្ស ភូមិស្វាយរ័ក្ស ឃុំសូរសែន្យ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម អ៊ុន​ ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត។