មន្ទីរ​ ទ.រ.ព.អ ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និង​អំពើ​ល្មើស​ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំក្រញូង

ខេត្តព្រៃវែង, ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មន្ទីរ​ទំនាក់ទំនង​ជាមួយរដ្ឋសភា​-​ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និង​អំពើ​ល្មើស​ច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំក្រញូង ស្រុកកំចាមារ​ អញ្ជើញចូលរួមមាន លោកមេឃុំ លោកនាយប៉ុស្តិ៍​នគរបាល លោកមេភូមិ លោកអនុភូមិ តំណាងប្រជាពលរដ្ឋ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស​នៃ​សាលា​បឋមសិក្សា និងសាលាអនុវិទ្យាល័យ កំចាយមារ មានអ្នកចូលរួមសរុបចំនួន ៥៥០ នាក់។