មន្ទីរ ទ.រ.ព.អ ខេត្តកំពង់ធំ ចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ពីគឿងញៀន នៅសាលាឃុំជ្រាប់ ០៥/០៣/២០២០05/03/2020 732 កំពង់ធំ, ផ្សព្វផ្សាយច្បាប់ ខេត្តកំពង់ធំ, ថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានសហការជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូន និង លេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តកំពង់ធំ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងផលប៉ះពាល់ពីគឿងញៀន នៅសាលាឃុំជ្រាប់ ស្ថិតនៅភូមិជ័យមង្គល ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយមានការចូលរួមពីអាជ្ញាធរស្រុកសន្ទុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំជ្រាប់ ប្រធាននិងអនុប្រធានភូមិ ប្រជាការពារភូមិ ប្រជាពលរដ្ឋ ចូលរួមសរុបចំនួន៧២ នាក់ ស្រី២៥នាក់ ។