មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយច្បាប់ជូនដល់ប្រជាពលរដ្ឋនៅឃុំដំរីពួន

ខេត្តព្រៃវែង,​ ព្រហស្បតិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តព្រៃវែង បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពី ការត្រួតពិនិត្យគ្រឿងញៀន និងអំពើល្មើសច្បាប់​ នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ប្រជាពលរដ្ឋនៅឃុំដំរីពួន ស្រុកស្វាយអន្ទរ សមាសភាពអញ្ជើញចូលរួម លោកមេឃុំ លោកនាយប៉ុស្តិ៍នគរបាល លោកមេភូមិ លោកអនុភូមិ តំណាងប្រជាពលរដ្ឋ លោកនាយក លោកនាយករង លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៃសាលាវិទ្យាល័យដំរីពួន មានអ្នកចូលរួមសរុបចំនួន ១១០០ នាក់ ។