មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល សហការជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល​ បានចុះផ្សព្វផ្សាយច្បាប់ នៅឃុំព្រែកលួង​

ខេត្តកណ្តាល, ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥​ ខែមីនា ឆ្នាំ២០២០​ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល បានសហការជាមួយអាជ្ញាធរស្រុកខ្សាច់កណ្តាល​ បានចុះផ្សព្វផ្សាយច្បាប់ស្តីពី​ ចរាចរណ៍ផ្លូវគោក ស្ថិតនៅឃុំព្រែកលួង​ ស្រុកខ្សាច់កណ្តាល​ដោយមានការចូលរួមជាអធិបតី​ លោក​ គា​ ប៊ុនថន​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្តកណ្តាល និងលោក​ ឃឹម​ សំភា​ អភិបាលរងស្រុកខ្សាច់កណ្តាល​ និងអាជ្ញាធរស្រុកខ្សាច់កណ្តាល លោកមេឃុំ ក្រុមប្រឹក្សាឃុំ លោកមេប៉ុស្ដិ៍រដ្ឋបាលនគរបាល​ ប្រធាន​ និងអនុប្រធានភូមិ ប្រជាការពារភូមិ ប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្សចូលរួមសរុប ៥១២នាក់ ស្រី្ត​ ២៥១នាក់។