មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ នៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ

ខេត្តស្វាយរៀង, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ លោក សឹង​ សុខុម​ ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា​ និងអធិការកិច្ច ខេត្តស្វាយរៀង បានរៀបចំកម្មវិធីផ្សព្វផ្សាយច្បាប់ស្តី ចរាចរណ៍ផ្លូវគោក​ នៅវិទ្យាល័យ ហ៊ុន សែន ក្រោលគោ ឃុំក្រោលគោ ស្រុកស្វាយជ្រុំ​ សហការជាមួយអាជ្ញាធរខេត្ត និងមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្ត អញ្ជេីញចូលរួមដោយ ក្រុមប្រឹក្សាឃុំ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សសរុប ៥៦៨នាក់ ស្រី ២៤៥នាក់។