លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ នៅវត្តត្រឡែងកែង ខេត្តកំពង់ឆ្នាំង ២៨/០៣/២០២០30/03/2020 865 កំពង់ឆ្នាំង, ប្រពៃណី-សាសនា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញអុជធូប ថ្វាយគ្រឿងសក្ការៈ និងបួងសួងដល់ព្រះមាតា៤ទិស និងព្រះគោ ព្រះកែវ នៅវត្តត្រឡែងកែង ស្ថិតនៅក្នុងឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រឹកថ្ងៃសៅរ ៥កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និង ប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និង ជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខ សន្តិភាព និងសេចក្តីចម្រើនគ្រប់ៗគ្នា។ ជាពិសេស សូមឲ្យប្រទេសជាតិរួចផុតពីជម្ងឺដង្កាត់ ជម្ងឺកូវីដ-១៩ គ្រោះកាចចង្រៃ ជៀសផុតពីគ្រោះរាំងស្ងួត និងសម្បូរសប្បាយជានិច្ចនិរន្ត។ លោកជំទាវក៏បានផ្តាំផ្ញើដល់លោកតាជី លោកយាយជី ត្រូវចេះថែរក្សាអនាម័យនៅក្នុងបរិវេណវត្ត ថែរក្សាសុខភាព និងអនាម័យផ្ទាល់ខ្លួនស្របពេលដែលពិភពលោកកំពុងតែប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនូវជម្ងឺកូវីដ ១៩ ជាពិសេស ត្រូវអនុវត្តឲ្យបាននូវការដាក់ខ្លួនដោយឡែក ១៤ថ្ងៃ នៅពេលដែលមានបងប្អូនត្រលប់មកពីធ្វើការក្រៅប្រទេស និងត្រូវចេះរួមគ្នាថែរក្សាសម្បត្តិវប្បធម៌ ដែលជាមរតករបស់ដូនតាយើងក្នុងតំបន់នេះឲ្យបានគង់វង្សជានិច្ចនិរន្ត៕