លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យ ចូលរួមពិធីផ្សព្វផ្សាយក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា២០១៦-២០៣០នៅថ្នាក់ក្រោមជាតិ ១៥/០៣/២០១៩02/04/2019 1222 បន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ, ថ្ងៃសុក្រ ១០កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩ លោក ខុន សុខុម ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ឋសភា និងអធិការកិច្ចខេត្តបន្ទាយមានជ័យរួមជាមួយមន្ត្រីក្រោមឱវាទ បានចូលរួមពិធីផ្សព្វផ្សាយក្របខ័ណ្ឌគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០ នៅថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពឯកឧត្តម ទួន ថាវរៈ រដ្ឋលេខាធិការក្រសួងផែនការ ដោយមានការចូលរួមពីលោក លោកស្រីប្រធានមន្ទីរទាំង២៧ សរុបចំនួន ២៤៣រូប។