ឯកឧត្តម ណុប ចាន់ណារិន្ទ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនខ្វះខាតចំនួន ៦០គ្រួសារ នៅក្នុងសង្កាត់កោះដាច់ ២៤/០៤/២០២០ 812 ឯកឧត្តម ណុប ចាន់ណារិន្ទ រាជធានីភ្នំពេញ, ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯកឧត្តម ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាជនខ្វះខាត ចំនួន៦០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រជាជនដែលខ្វះខាតត្រូវមកទទួលការជួយឧបត្ថម្ភពីក្រុមការងារ និងក្រុមប្រឹក្សាសង្កាត់នាពេលនេះ មានអង្ករ២០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២០០០០រៀល ក្នុងមួយគ្រួសារ។