លោក សោម សុជាតា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះខេត្ត ប្រជុំពិភាក្សា និងចុះត្រួតពិនិត្យទីតាំងដីជាក់ស្ដែងករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ៤១គ្រួសារ ស្ថិតនៅភូមិត្រពាំងផ្គាំ ២៥/០៤/២០២០ 2555 កំពង់ឆ្នាំង, បញ្ហាដីធ្លី ខេត្តកំពង់ឆ្នាំង, ថ្ងៃសុក្រ ៣កេីត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំក្រុមការងារចម្រុះខេត្ត ប្រជុំពិភាក្សា និងចុះត្រួតពិនិត្យទីតាំងដីជាក់ស្ដែងករណីទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ ៤១គ្រួសារ ស្ថិតនៅភូមិត្រពាំងផ្គាំ ឃុំបន្ទាយព្រាល ស្រុករលាប្អៀរ ដោយមានការចូលរួមពីក្រុមការងារមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត, មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, ខណ្ឌរដ្ឋបាលព្រៃឈេីកំពង់ឆ្នាំង, ទីចាត់ការអន្ដរវិស័យសាលាខេត្ត, ស្នងការដ្ឋាននគរបាលខេត្ត, កងរាជអាវុធហត្ថខេត្ត និងអាជ្ញាធរស្រុក-ឃុំ-ភូមិ ៕