លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំ​ជាមួយ​ថ្នាក់​ដឹកនាំ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំក្រមិតថ្នាក់ដឹកនាំ នៅទីស្តីការក្រសួង ដោយមានសមាសភាពដែលចូលរួមក្នុងថ្ងៃនេះមាន ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អគ្គនាយកដ្ឋានអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានណែនាំឲ្យឯកឧត្តម លោកជំទាវ ទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងធ្វើការ ផ្សព្វផ្សាយបន្តផងដែរនូវការរាត្បាតនៃជម្ងឺកូវីដ១៩ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាយើងបានជាសះស្បើយ ១១៩នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងចំនួន ១២២នាក់ ក៏ដោយ ដោយគោរពទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា សារាចរណណែនាំជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩។ ចំណែកឯ ការងារស្នូលវិញ គឺយើងនៅបន្តធ្វើការអនឡាញ រហូតដល់ស្ថានភាពនៃជម្ងឺកូវីដ១៩ នេះត្រូវបានបញ្ឈប់ការរាត្បាត។