លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានទទួល អង្ករ ជែល និងទឹកអាល់កុល ពីក្រុមការងារ លោកជំទាវ ច័ន្ទ គន្ធា

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួល អង្ករ ៥០០គីឡូក្រាម ជែល និងទឹកអាល់កុលចំនួន ១៧០០ដប តាមរយៈ លោកជំទាវ ច័ន្ទ គន្ធា ព្រមទាំងក្រុមការងារ នៅគេហដ្ឋានរបស់លោកជំទាវកិត្តិសង្គហបណ្ឌិត នារសៀលថ្ងៃព្រហស្បត្តិ៍ ១រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងអំណរគុណនូវទឹកចិត្តជ្រះថ្លារបស់សប្បុរសជនទាំងអស់គ្នា ក្នុងគ្រាដ៏​លំបាក បានចែករំលែកនូវសម្ភារៈទាំងនេះដើម្បីចូលរួមក្នុងការងារសង្គម ក្នុងការទប់ស្កាត់ និងបង្ការនូវជម្ងឺកូវីដ១៩ ។ សម្ភារៈទាំងអស់នេះនឹងជួយដល់ការងារមនុស្សធម៌ក្នុងខេត្តស្វាយរៀង និងខេត្តត្បូងឃ្មុំ។

លោកជំទាវក៏បានជូនពរដល់សប្បុរសជនទាំងអស់ទទួលបាននូវសុខភាពល្អ និងជោគជ័យក្នុងភារកិច្ចការងារគ្រប់ៗក្រុមគ្រួសារ។