ក្រុមការងារនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្រុកពារាំង ខេត្តព្រៃវែង ២១/០៣/២០១៩02/04/2019 938 ផ្សព្វផ្សាយច្បាប់, ព្រៃវែង, ឯកឧត្តម ស៊ុំ រុំ ខេត្តព្រៃវែង, នារសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមការងារនាយកដ្ឋានអប់រំផ្សព្វផ្សាយច្បាប់នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានចុះផ្សព្វផ្សាយច្បាប់ស្តីពី «ចរាចរណ៍ផ្លូវគោក» នៅស្រុកពារាំង ខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស៊ុំ រុំ អនុរដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងមានការអញ្ជើញចូលរួមពីលោកស្នងការរង លោក លោកស្រីប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងការិយាល័យតំណាងរាស្ត្រ លោកអភិបាល អភិបាលស្រុកពារាំង កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុប៣៨២នាក់/ ស្ត្រី១៥២នាក់។