ឯកឧត្តម​ ប៉ែន​ ច័ន្ទ​សុខ​រិន បេីក​អង្គ​ប្រជុំ​ស្តីពី ពិនិត្យវឌ្ឍភាពការងារ​ និង​លេីក​ទិសដៅ​បន្តរបស់នាយកដ្ឋានបុគ្គលិក​ និងធនធានមនុស្ស

ទីស្ដីការក្រសួង,​ ថ្ងៃ១២រោច ខែពិសាខ ឆ្នាំជូត ទោស័ក​ ព. ស២៥៦៤ ត្រូវនឹងថ្ងៃចន្ទទី១៨ ខែឧសភា​ ឆ្នាំ២០២០​ ឯកឧត្តម​ ប៉ែន​ ច័ន្ទ​សុខ​រិន ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជាអគ្គនាយក​ អគ្គនាយកដ្ឋានរដ្ឋបាលកិច្ចការទូទៅ ​នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច​ បានបេីកអង្គប្រជុំស្តីពី ពិនិត្យវឌ្ឍភាពការងារ​ និងលេីកទិសដៅបន្តរបស់នាយកដ្ឋានបុគ្គលិក​ និងធនធានមនុស្ស។