លោក សោម សុជាតា ប្រធានមន្ទីរ ទ.រ.ព.អ ខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចម្រុះខេត្ត ប្រជុំពិភាក្សា និងរៀបចំផែនការ ចុះពិនិត្យស្រាវជ្រាវ ករណីការកាន់កាប់ដីរដ្ឋក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ២០/០៥/២០២០21/05/2020 1517 កំពង់ឆ្នាំង, បញ្ហាដីធ្លី ខេត្តកំពង់ឆ្នាំង, រសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ លោក សោម សុជាតា ប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចម្រុះខេត្ត ប្រជុំពិភាក្សា និងរៀបចំផែនការ ចុះពិនិត្យស្រាវជ្រាវ ករណីការកាន់កាប់ដីរដ្ឋក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតនៅភូមិកោះខ្ទុម្ព ឃុំជៀប ស្រុកទឹកផុស ដោយមានការចូលរួមពី មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត, មន្ទីរបរិស្ថានខេត្ត, មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងអាជ្ញាធរស្រុក-ឃុំ-ភូមិ។