លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូអញ្ជើញសួរសុខទុក្ខ លោកជំទាវ វ៉ សារិត នៅមន្ទីរពេទ្យជោររៃ រាជធានីភ្នំពេញ

បន្ទាប់ពីបានចូលរួមក្នុងពិធីបុណ្យខួបគ្រប់៧ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធឯកឧត្តម ហ៊ឹម ឆែម រសៀលថ្ងៃព្រហស្បត្តិ៍ ១៥រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀង បានឆ្លៀតពេលវេលាដឹកនាំគណៈប្រតិភូ អញ្ជើញសួរសុខទុក្ខ លោកជំទាវ វ៉ា សារិត ដែលត្រូវជាភរិយារបស់ ឯកឧត្តម រស់ ឆាយ សមាជិកក្រុមប្រឹក្សាខេត្តស្វាយរៀង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅមន្ទីរពេទ្យ ជោរវៃ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះផងដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានបផ្តាំផ្ញើឲ្យគ្រូពេទ្យឯកទ្ទេស​បន្តជួយយកចិត្តទុកដាក់​បន្ថែមទៀត​ក្នុងការ​ជួយ​ព្យាបាលឲ្យអ្នកជម្ងឺ និងបានជូនពរឲ្យលោកជំទាវ វ៉ា សារិត ឆាប់បានជាសះស្បើយពីជម្ងឺ និងឆាប់បាន​ត្រលប់ទៅ​គេហដ្ឋាន​ដើម្បី​ជួបជុំ​គ្រួសារវិញ៕