លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទទួលទេយ្យវត្ថុសម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន ២វត្ត ពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ០៤/០៦/២០២០04/06/2020 717 ប្រពៃណី-សាសនា, ស្វាយរៀង លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាន ទទួលទេយ្យវត្ថុពីលោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន សម្រាប់ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ២វត្ត នារសៀលថ្ងៃព្រហស្បត្តិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងអំណរគុណដល់លោកឧកញ៉ា ផែ ហុកឈួន និងលោកជំទាវឧកញ៉ា អ៉ឹង ស៊ីស្រ៊ន ចំពោះទឹកចិត្ត និងសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលបានចូលរួមជាទេយ្យវត្ថុ និងបច្ច័យនាពេលនេះ ក្នុងន័យចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែថ្កុំថ្កើនថែមមួយកម្រិតទៀត។ ទេយ្យវត្ថុនេះ លោកជំទាវនឹងយកទៅប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន២ នៅខេត្តស្វាយរៀង ក្នុងឱកាសចូលព្រះវស្សាដែលនឹងឈានមកដល់នៅពេលខាងមុខនេះ។ ទេយ្យទានរួមមាន ៖ ទៀនព្រះវស្សា ២គូរ ត្រៃយ៍ធំ ២ ទឹកក្រូច ៦កេស មីម៉ាម៉ា ២កេស ទឹកសុទ្ធ ៦កេស ស្ករស ៥០គីឡូក្រាម ទឹកដោះគោខាប់ ២កេស តែស្លឹក ៤គីឡូក្រាម ផ្ទិល ២ និងបច្ច័យចូលបុណ្យ៕